ថ្ងៃទី១០ ខែកញ្ញានេះ រកឃើញយានយន្ដល្មើសច្បាប់ និងពិន័យជិត១,៨៨៨គ្រឿង

ភ្នំពេញ ៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៨៩៦គ្រឿង រកឃើញល្មើសច្បាប់ និង ពិន័យ ១,៨៨៨គ្រឿង (ម៉ូតូ១,៥៥៥គ្រឿង)។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បញ្ជាក់ថា រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២៦,៦៥២គ្រឿង រកឃើញយានយន្តល្មើស១៦,០៤០គ្រឿង (ម៉ូតូ១២,៩៨៩គ្រឿង) និងពិន័យ ១៥,០៧៥គ្រឿង៕