កម្ពុជានឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការងារលើក ទី៥ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៣ ស្ពីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ

ភ្នំពេញ ៖ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៣ ស្ពីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម”៕