ចំណាប់អារម្មណ៍​របស់​គ្រូបង្វឹក​បា​រ៉ែ​ន ក្រោយ​យកឈ្នះ​កម្ពុជា

បាល់ទាត់ ៖ ក្រោយពី​បាន​ដឹកនាំ​ក្រុម​ប្រកួត​ឈ្នះ ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​លទ្ធផល ១​ទល់​០ នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា ( 2022 FIFA World Cup qualification-AFC ) ​គ្រូបង្វឹក​ក្រុម​បា​រ៉ែ​ន​លោក Helio Sousa បាន​និយាយថា ពួកយើង​សប្បាយចិត្ត​ដែល​រកបាន​៣​ពិន្ទុ​ក្នុងការ​ប្រកួត ហើយ​ពួយ​យើង​មានឱកាស​ច្រើនតែ​ការសម្រេច​ទី​បានតែ​១​គ្រាប់​។​

​លោក​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​។ ​លោក​បាន​បន្ថែមទៀតថា កម្ពុ​ជា គឺ​ក្រុម​មួយ​ដែល​ល្អ​មែនទែន ជា​ក្រុម​មួយ​ដែល​កំពុងមាន​ការអភិវឌ្ឍ​ន៍ ដោយ​ពួកគេ​ព្យាយាម​លេង​បាល់​រក្សា​បាល់ តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ពួកយើង​បាន​ព្យាយាម​កែប្រែ​ស្ថានភាព​បាន​៕