​រត់​ជាន់គ្នានៅ​អ៊ីរ៉ាក់ ស្លាប់​៣១​នាក់ ​និង​ជាង​១០០​នាក់របួស ​ក្នុងអំឡុង​ពិធី​សាសនា​និកាយ​ស៊ី​អ៊ី​ត

​អ៊ីរ៉ាក់ ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters រ​បាន​ដកស្រង់​សំដី​របស់​ក្រសួងសុខាភិបាល​ក្នុង​តំបន់​កាលពី​ថ្ងៃ​អង្គា​រថា យ៉ាងហោចណាស់​មាន​មនុស្ស ៣១ នាក់​បាន​ស្លាប់​និង​ជាង ១០០ នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុង​ការរត់​ជាន់គ្នា ក្នុងអំឡុងពេល​ធ្វើ​ពិធី​សាសនា​និកាយ​ស៊ី​អ៊ី​ត ដ៏​ធំ​មួយ​នៅឯ​ទីក្រុង Karbala នៃ​ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​អង្គារ​។​

​ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅពេលដែល​ក្រុម​អ្នកធ្វើ​ធម្ម​យាត្រា​និកាយ​ស៊ី​អ៊ី​ត​រាប់ពាន់នាក់​បាន​រុញច្រាន​គ្នា​ពេល​ចូល​ផ្លូវ​ទៅ​ចេតិយ​របស់ អ៊ី​ម៉ា​ម​ហ៊ូ​សេន​៕