សម្តេច ហ៊ុន សែន ប្រកាស​ជាមុន​ថា លុយ​បាន​ពី​ប្រេង គឺ​សម្រាប់តែ​ហេដ្ឋារចនាសម្ព័ន្ធ បម្រើ​អភិវឌ្ឍន៍​ជាតិ​

​ភ្នំពេញ ៖ យោងតាម​ការ​ថ្លែង​របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំពេញអង្គ​របស់​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​មិញ​នេះ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា លុយ​ដែល​បាន​ពី​ប្រេង​នេះ​មិន​យកមកប្រើ​ក្នុង ចំណាយ​ចរន្ត​ឡើយ តែ​គឺ​សំរាប់​ហេដ្ឋារចនាសម្ព័ន្ធ​បំរើ​អភិវឌ្ឍន៍​ជាតិ​តែប៉ុណ្ណោះ៕