មេដឹកនាំ​កូរ៉េខាងជើង​ត្រួតពិនិត្យ​ការធ្វើ​តេស្ត​ជើង​ទម្រ​បាញ់​រ៉ុក្កែត​ខ្នាត​ធំ​

កូរ៉េខាងជើង ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ត្រួត​ពិនិត្យមើល​ការបាញ់​សាកល្បង​ជើង​ទម្រ​រ៉ុក្កែត​ដ៏​ធំ​មួយ​ដែល​អាច​បាញ់​ម្តង​បានជា​ច្រើន​គ្រាប់ (super-large multiple rocket launcher) កាលពី​ថ្ងៃ​អង្គារ​ទី ១០ ខែកញ្ញា​។​

​ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ពីរ​គ្រាប់​ជាថ្មី​កាលពី​ថ្ងៃ​អង្គារ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រទេស​នេះ​បានបង្ហាញ​ពី​ឆន្ទៈ​ថ្មី​ក្នុង​ការបន្ត​កិច្ចចរចា​នុយក្លេអ៊ែរ​ដែល​បាន​ជាប់គាំង​ជាមួយ​សហរដ្ឋអាមេរិក​នៅ​ចុងខែ​កញ្ញា​។​

KCNA បាន​និយាយថា​លោក គីម ដែល​បាន​ដឹកនាំ​ការសាកល្បង​រ៉ុ​កែ្ក​ត​នេះ​បាន​ឲ្យ​ដឹងថា «​សមត្ថភាព​របស់​ប្រព័ន្ធ​គ្រាប់​រ៉ុក្កែត ត្រូវបាន​ផ្ទៀងផ្ទាត់​ជា​លើកចុងក្រោយ នៅក្នុង​ប្រតិបត្តិ​ការប្រយុទ្ធ ហើយ​អ្វីដែល​ត្រូវ​បន្ត​ធ្វើឡើង​ជាមួយ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត នោះ​គឺ​ការធ្វើ​តេស្ដ​»៕