យោធាវ៉េណេស៊ុយអេឡាធ្វើសមយុទ្ធនៅក្បែរព្រំដែនប្រទេសកូឡុំប៊ី ខណៈមានភាពតានតឹងកើនឡើង

វ៉េណេស៊ុយអេឡា ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ កំពុងធ្វើសមយុទ្ធយោធានៅតាមបណ្តោយព្រំដែនជាមួយប្រទេសកូឡុំប៊ី ចំពេលមានភាពតានតឹងកើនឡើងរវាងប្រទេសជិតខាង និងអាមេរិកខាងត្បូង។
លោក ម៉ាឌូរ៉ូ បានកោះប្រជុំជាមួយក្រុមប្រឹក្សាការពារជាតិ របស់លោកនៅមុន១ថ្ងៃ នៃសមយុទ្ធនេះ។ លោកនិយាយថា ត្រៀមជាស្រេចដើម្បីចាប់ផ្តើមប្រឆាំងនឹងនរណាដែលប្រឆាំងប្រទេសវេណេស៊ុយអេឡា តែយើងនឹងការពារខ្លួន។

ទាំងកូឡុំប៊ី និងវ៉េណេស៊ុយអេឡា ចោទប្រកាន់គ្នាទៅវិញទៅមក ពីសំណាក់កម្លាំងកំពុងព្យាយាម ផ្តួលរំលំរដ្ឋាភិបាលដែលនៅប្រទេសជិតខាង។
ប្រធានាធិបតីកូឡុំ ប៊ីលោក Ivan Duque បាននិយាយថា ប្រទេសវេណេស៊ុយអេឡា គួរតែចំណាយប្រាក់របស់ខ្លួន ទៅលើម្ហូបអាហារមិនមែនមីស៊ីលនោះទេ៕