យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី១១ ខែកញ្ញានេះ សមត្ថកិច្ចបង្ក្រាបចំនួន៣៥ករណី ឃាត់ខ្លួនមនុស្ស១១៥នាក់

ភ្នំពេញ ៖ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៣៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ១១៥នាក់។ ក្នុងនោះជួញដូរ២១ករណី ឃាត់ខ្លួន៦១នាក់ និងប្រើប្រាស់១៤ករណី ឃាត់ខ្លួន៥៤នាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់៕