ល្បែកស៊ីសងគ្រប់ប្រភេទបើកលេងយ៉ាងអនាធិបតេយ្យនៅខាងមុខផ្សារស្នំប្រាំពី

ខេត្តកំពត ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា មានល្បែងស៊ីសងចម្រុះមានជល់មាន់ កន្ទុយលេខ និងយូគីមួយកន្លែងមានទីតាំងនៅចំណុចខាងមុខផ្សារស្នំប្រាំពី ស្ថិតក្នុងភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត ដែលត្រូវបានគេស្គាល់ម្ចាស់ទីតាំងនោះមានឈ្មោះ ផេង. និងឆើតបើកលេងយ៉ាងគគ្រឹកគគ្រេងដែលផ្គើននឹងអនុសាសន៍ប្រមុខរដ្ឋាភិបាលស្តីពីភូមិឃុំសង្កាត់មានសុវត្ថិភាព។

មន្ត្រីនៃអធិការដ្ឋានស្រុកទឹកឈូម្នាក់បានឱ្យដឹងក្នុងក្របខ័ណ្ឌមិនបញ្ចេញឈ្មោះថា បុគលឈ្មោះ ផេង និងឈ្មោះ ឆើត នេះលោកធ្លាប់ហៅមកធ្វើការអប់រំ និងកិច្ចសន្យាបិទទីតាំងខាងលើនេះម្តងហើយ ប៉ុន្តែនៅតែបន្តរហូតមកដល់សព្វថ្ងៃនេះលោកមិនហ៊ានទៅក្បែរទេ ព្រោះបុគលរូបនេះមានអ្នកធំដែលមានឥទ្ធិពលចាំការពារ (កាង) ពីក្រោយ។

ប្រជាពលរដ្ឋដែលរស់ក្បែរទីតាំងខាងលើសំដែងការកង្វល់ព្រួយបារម្ភ និងសំណូមពរដល់លោកឧត្តមសេនីយ៍ស្នងការ ម៉ៅ ចាន់មធុរិទ្ធិ ស្នងការនគរបាលខេត្តមេត្តាមានវិធានការចំពោះបុគលរូបនេះដែលហ៊ានបំពានសេចក្តីណែនាំរបស់រដ្ឋាភិបាល និងក្រសួងមហាផ្ទៃស្តីពីភូមិ.ឃុំ.សង្កាត់មានសវត្ថិភាព៕ដោយ ៖ ទ្រី ហៀន