ថ្នាក់ដឹកនាំ បុគ្គលិក និងសហការី ភ្នំពេញដេលី សូមគោរពជូនពរឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាស​ខួបកំណើត​គម្រប់៦៨​ឆ្នាំ ឈានចូល៦៩​ឆ្នាំ

ភ្នំពេញ​ ៖ ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ របស់ឯកឧត្តម ខៀវ កាញារីទ្ធ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ, ថ្នាក់ដឹកនាំ បុគ្គលិក និងសហការី នៃអង្គភាពព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily ទាំងអស់សូមសម្ដែងនូវមនោសញ្ចេតនារីករាយ និងសូមជូនពរបវរមហាប្រសើរជូនឯកឧត្តមសូមប្រកបដោយកម្លាំងមាំមួន សុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ និងអាយុយឺនយូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះឯកឧត្តម និងលោកជំទាវព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕