ថ្ងៃទី០៧ ខែតុលានេះ រកឃើញយានយន្ដល្មើសច្បាប់ និងពិន័យជិត១ពាន់គ្រឿងនៅទូទាំងប្រទេស

ភ្នំពេញ ៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង១,០៩០គ្រឿង រកឃើញល្មើសច្បាប់ និងពិន័យជិត១ពាន់គ្រឿង ក្នុងនោះមានម៉ូតូចំនួន៣៦០គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៧ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន៣៦០គ្រឿង និងពិន័យ៣៦០ករណី។

របាយការណ៍បញ្ជាក់ថា រយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៨,៥២៣គ្រឿង រកឃើញយានយន្តល្មើស១០,០១២គ្រឿង និងពិន័យ១០,០១២គ្រឿង៕