យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី០៧ ខែតុលានេះ  បង្ក្រាបចំនួន២៥ករណី ឃាត់ខ្លួន៦០នាក់

ភ្នំពេញ ៖ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន២៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦០នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១២ករណី ឃាត់ខ្លួន២២នាក់ និងប្រើប្រាស់១៣ករណី ឃាត់ខ្លួន៣៨នាក់៕