រថយន្តកុងតឺន័រ, អ្នកបើកងក់មួយភាំងរេចង្កូតបុកក្បាលស្ពានប្រសូត្រផ្អើលសមត្ថកិច្ចទាំងកណ្តាលអធ្រាត្រនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរថយន្តកុងតឺន័របើកបុកក្បាលនាគ ស្ពានប្រសូត្រខាងកើត ស្ថិតនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២៤ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តកុងតឺន័របង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សក្រហមពាក់ស្លាកលេខស្វាយរៀង ៣A ៩៧៩៧ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនដែលមានម្ចាស់រថយន្តឈ្មោះ មាស ណារិន ភេទ ប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិផ្លូវជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បើកបរដោយ ឈ្មោះ ព្រាប សុភាព ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបរ រស់នៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុង បាវិត ខេត្តស្វាយរៀង គ្មានរបួសស្នាម ទិសដៅពីកើតទៅលិចមកដល់កន្លែងកើតហេតុខាងលើបានបុក ក្បាលនាគប្រសូត្រស្ពាន ខាងកើតខ្ទេតទៅខាងត្បូង ហើយរថយន្តនោះបន្តទៅបុកក្បាលនាគស្ពាន ប្រសូត្រខាងលិចបានខ្ទេតទៅខាងត្បូងដែរ។ ចំណែកឯមធ្យោបាយនៅកន្លែងកើតហេតុ (រថយន្តខូចខាត ធ្ងន់)៕ ដោយ ៖ ភក្តី