ក្រុមការងារសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តទទួលទេយ្យទានពីព្រះចៅអធិការវត្តព្រះពុទ្ធមណ្ឌលគិរីដើម្បីចែកបន្តដល់ពលរដ្ឋរងគ្រោះ

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ សម្ពន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តមណ្ឌលគិរី ដឹកនាំដោយលោក សាន់ ដារិទ្ធ ប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តព្រមទាំងសហការីបានអញ្ជើញទទួលទេយ្យទានពីព្រះសង្ឃព្រះនាម ព្រះលក្ខណ៍មុនី ឈិន ហន សមាជិកថេរសភា នៃគណធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណធម្មយុត្តខេត្តមណ្ឌលគិរី ជាព្រះចៅអធិការវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះដែរ លោក សាន់ ដារិទ្ធ បានថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជគុណដែលមានទឹកព្រះទ័យជ្រះថ្លានាំយកនូវទេយ្យទានមនុស្សធម៌ទាំងនេះប្រគល់ជូនក្រុមការងារសម្ពន្ធយុវជនស្រលាញ់សាខាខេត្ត ហើយក្នុងនាមលោកជាប្រធាននឹង យកទេយ្យទានទាំងនេះទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ និងឆ្លើយតបឲ្យបានទាន់ពេលវេលា។ លោកបានបន្ថែមថា ការបរិច្ចាក ទេយ្យទានទាំងអស់នេះ គឺជាការរួមចំណែកមួយ ជួយដល់សង្គមជាតិរបស់យើង ហើយលោកនឹងនាំយកទេយ្យទានទាំងនេះចែកជូនបន្តដល់ដៃជនក្រីក្រ ចាស់ជរា កុមារកំព្រា និងប្រជាពលរដ្ឋដែលរងគ្រោះ ដោយប្រការផ្សេងៗ។

ក្នុងនោះដែរ ទេយ្យទានដែលក្រុមការងារសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តបានទទួលរួមមាន ៖ អង្ករ ៣៥០គីឡូក្រាម មី៣០កេស ត្រីខ១៩យួរ ទឹកដោះគោកន្លះបេ ទឹកបរិសុទ្ធ៩កេស ទឹកត្រី ទឹកស៊ីអ៊ីវ៕ ដោយ ៖ ជឹម ទូច