សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត រៀបចំមហាសន្និបាត អាណត្តិទី២

ភ្នំពេញ ៖ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ រៀបចំមហាសន្និបាតអាណត្តិទី២ ក្នុងគោលបំណង ទី១៖បូកសរុបសមិទ្ធផលការងារសម្រេចបានក្នុងរយៈពេល៥ឆ្នាំ, ទី២៖កែសម្រួល និងអនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និងទី៣៖បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន, សមាជិកក្រុមប្រឹក្សាជាតិ និងសមាជិកគណៈកម្មាធិការប្រតិបត្តិជាតិ។

សូមជម្រាបថា សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតឡើងតាមរយៈមហាសន្និបាតលើកទី១ នៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍន៍សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់ របស់ក្រុមប្រឹក្សាដែលជាសមាជិក សមាគមជាតិ គឺក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខេត្តទាំង២៤៕