តួ​ក​គី​បើក​យុទ្ធនាកា​យោធា កម្ទេច​ក្រុម​ឃើ​ដ​នៅ​ភាគ​ខាងជើង​ស៊ី​រី​

តួ​ក​គី ៖ ទូរទស្សន៍​និង​សកម្មជន​របស់​រដ្ឋា​បាល​តួ​ក​គី​បាន​រាយការណ៍​ថា កងកម្លាំង​យោធា​តួ​ក​គី​បាន​យុទ្ធនាការ​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ​-​ស៊ី​រី (SDF) នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ហើយកាលពី​យប់​ថ្ងៃ​ចន្ទកន្លងទៅនេះ​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌​ចិន ស៊ិន ហួរ​។​

​ទូរទស្សន៍​រដ្ឋ​នៅក្នុង​ប្រទេស​ស៊ី​រី​បាន​និយាយថា ​ការវាយប្រហារ​របស់​តួ​ក​គី​បាន​ផ្តោតលើ​តំបន់ Tal Tawil ដែល​កាន់កាប់​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ​-​ស៊ី​រី (SDF) កំពុង​ឈរជើង​ស្ថិតនៅ​ភាគ​ឦសាន​នៃ​ខេត្ត Hasakah ប្រទេស​ស៊ី​រី​។ ​ប្រទេស​ស៊ី​រី​ក៏បាន​ចាត់ទុក​ការវាយប្រហារ​នេះ​ថា​ជាការ​ឈ្លានពាន​របស់​តួ​ក​គី​។​

​ទូរទស្សន៍​បាន​និយាយថា​ការវាយប្រហារ​របស់​តួ​ក​គី​ក៏បាន​សំដៅ​ទៅលើ​ទីតាំង​របស់ SDF នៅក្នុង​ទីក្រុង Tal Abyad នៅ​ខេត្ត Raqqa នៃ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ចំពេល​មានការ​ហោះហើរ​របស់​យ​ន្ត​ហោះ​ចម្បាំង​តួ​ក​គី​នៅក្នុង​តំបន់​។​

​ទូរទស្សន៍​រដ្ឋ​បាន​ចាក់ផ្សាយ​វីដេអូ​មួយចំនួន​ដែល​បង្ហាញ​ពី​ការបាញ់​ផ្លោង​នៅពេល​យប់​ដោយ​កងកម្លាំង​តួ​ក​គី​នៅលើ​តំបន់​ដែល​បាន​រៀប រាប់​ខាងលើ ប៉ុន្តែ​មិនទាន់​របាយការណ៍​ថា​មាន​ជនរងគ្រោះ​ប៉ុន្មាន​នាក់ នៅក្រោយ​ការវាយប្រហារ​ទាំងនោះ​ឡើយ​៕