ជម្រុះ World Cup ៖ ជំនួប​រវាង ឥណ្ឌូនេស៊ី និង​វៀតណាម ត្រូវ​ផ្លាស់ប្ដូរ​ទីតាំង​ប្រកួត​

បាល់ទាត់ ៖ សមាគម​បាល់ទាត់​ឥណ្ឌូនេស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ប្រទេស​ឥណ្ឌូនេស៊ី បាន​ផ្លាស់ប្តូរ​ទីតាំង​ប្រកួត​ជម្រុះ World Cup ជាមួយ​វៀតណាមរដ្ឋ​ធានី​ហ្សា​កាតា ទៅកាន់​កោះ​បាលី​វិញ ដោយសារតែ​រដ្ឋធានី​នេះ កំពុង​ញាំញី​ដោយ​ការធ្វើ​បាតុកម្ម​របស់​និស្សិត​។ ​នេះ​បើ​យោងតាម​កាសែត bangkokpost​។​

​កីឡាដ្ឋាន Gelora Bung Karno របស់​រដ្ឋធានី​ហ្សា​កាតា​នៅ​តំបន់ Senayan នៃ​ទីក្រុង​នេះ​គ្រោង​នឹង​រៀបចំ​ការប្រកួត​នៅ​ថ្ងៃទី ១៥ ខែតុលា​។ ប៉ុន្តែ​ដោយសារ​កីឡាដ្ឋាន​នេះ​ស្ថិតនៅ​ជិត​រដ្ឋសភា​ឥណ្ឌូនេស៊ី​ដែល​ត្រូវបាន​កំណត់​គោលដៅ​ដើ​ក​ម្បី​ធ្វើបាតុកម្ម​និស្សិត​ដ៏​ធំ​បំផុត​មួយចំនួន​នៅក្នុង​ប៉ុន្មាន​ទសវត្ស​ថ្មីៗ​នេះ​។​ ដូ​ច្នេះហើយ​សមាគម​បាល់ទាត់​ឥណ្ឌូនេស៊ី សម្រេច​លើ​ទៅលេង​នៅ​កីឡដ្ឋាន Kapten I Wayan Dipta កោះ​បាលី​វិញ​៕