គ្រួសារក្រីក្រដែលដែលជួបគ្រោះចរាចរណ៍បាក់ភ្លៅទទួលអំណោយមនុស្សធម៌

ខេត្តមណ្ឌលគិរី ៖ ដោយមានការយកចិត្តដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០៨ ខែ តុលា ឆ្នាំ២០១៩នេះ លោក អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំទី២ចំណុះ វរសេនាតូចលេខ២តំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរីដឹកនាំដោយ លោ ស៊ុម សុផាត មេបញ្ជាការរងបាននាំយកអំណោយមនុស្សធម៌ ជួយដល់គ្រួសារប្អូន ស្តើង ថានិនរ៉ា ដែលមានប្រពន្ធ ឈ្មោះ ឆឹង ច្រឹប ដោយប្អូនស្រីបានជួបគ្រោះថ្នាក់ចរាចរណ៍បាក់ភ្លៅ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

អណោយដែលចែកជូននាពេលនោះរួមមាន ៖ អង្ក៩០គីឡូក្រាម ទឹកស៊ីអ៊ីវ២ដប ម្សៅស៊ុប១ថង់ អំបិលអ៊ីយ៉ូត១ថង់ ស្កសរកន្លះគីឡូ ព្រមទាំងថវិកា១២ម៉ឺនរៀល។ ក្នុងនោះមាន លោក នួន សារ៉ន អភិបាលស្រុកកែវសីមាក៏បានចូលរួមអង្ករ២០គីឡូក្រាមផងដែរ៕ ដោយ ៖ ជឹម ទូច