ពីរនាក់ឪពុក និងកូនរៀបចំម៉ូទ័របូមទឹកស្ទឹង បែរជាឆក់ខ្សែភ្លើងបណ្ដាលឲ្យឪពុកស្លាប់

ខេត្តកំពង់ធំ ៖ ឪពុក និងកូនរៀបចំម៉ូទ័របូមទឹកបែជា ឆក់ខ្សែភ្លើងបណ្ដាលអោយឪពុកស្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង២០នាទី នៅភូមិគោកទ្រា ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

សពមានឈ្មោះ សូទ្រ សឹម ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅភូមិគោកទ្រា ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពី ឈ្មោះ សឹម ចិត្រា ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនបង្កើតរបស់សពបានប្រាប់ឲ្យដឹងថា ម៉ោងប្រហែល១៥ និង២០នាទី ខ្លួន និងឪពុកបានយកម៉ូទ័របូមទឹកទៅបូមទឹកស្ទឹង លុះរៀបម៉ូទ័ររួច ឪពុកខ្លួនបានប្រាប់ខ្លួនអោយមកដោតឌុយនៅផ្ទះ ខ្លួនបានប្រាប់ឪពុកវិញថា ឡើងសិនមកថារួចខ្លួនដើរមកផ្ទះហើយបានដោតឌុយភ្លើងនោះ ទឹកបូមបានបន្តិចក៏ដាច់ភ្លើងវិញ ឃើញដូចនោះខ្លួនបានដកឌុយវិញចាំមើលឪពុកខ្លូនមកផ្ទះ តែមួយសន្ទុះនៅមិនទាន់ឃើញមកខ្លួនបានដើរទៅមើលនៅកន្លែងម៉ូទ័របូមទឹកឯស្ទឹង ក៏ឃើញឪពុកខ្លួនស្លាប់អណ្តែតទឹកបាត់ទៅហើយ។

ទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍និងជំនាញស្រុក រួមទាំងអាជ្ញាធរភូមិ ឃុំ បានចុះដល់ កន្លែងកើតហេតុ ធ្វើការពិនិត្យសព ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធករណីឃាតកម្មនោះឡើយ សមត្ថកិច្ចបានសន្និដ្ឋានថា ស្លាប់ដោយឆក់ចរន្តអគ្គិសនី។ បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សព បានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ជឹម ទូច