កូរ៉េកោតសរសើរនូវអ្វីដែលប្រទេសកម្ពុជាសម្រេចបានក្នុងវិស័យសកម្មភាពមីនកន្លងមក

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោបានទទួលស្វាគមន៍យ៉ាងកក់ក្តៅគណៈប្រតិភូ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩​។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្រ្តីបានបង្ហាញផងដែរនូវស្ថានភាពវិស័យសកម្មភាពមីននៅកម្ពុជា តួនាទី និងភារកិច្ចរបស់អាជ្ញាធរមីនដែលជាជំនួយការឲ្យរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនាមសម្តេចតេជោ លោកទេសរដ្ឋមន្ត្រីបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមវិស័យសកម្មភាពមីនរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដើម្បីឆ្ពោះទៅរកកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥។

តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េបានកោតសរសើរនូវអ្វីដែរប្រទេសកម្ពុជាសម្រេចបានក្នុងវិស័យសកម្មភាពមីនកន្លង មក។ ហើយប្រទេសកូរ៉េនឹងចូលរួមក្នុងវិស័យនេះជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយសង្រ្គោះជីវិតមនុស្ស និងកសាងនូវសន្តិភាព៕