Jurgen Klopp ចង់​ឲ្យ Steven Gerrard ដឹកនាំ Liverpool បន្ត​

បាល់ទាត់ ៖ លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Liverpool បាន​បង្ហើប​ឲ្យ​ដឹងថា លោក​ចង់​ឲ្យ Steven Gerrard ដឹកនាំ​ក្រុម​ហង្ស​ក្រហម​ជា​បន្ត នៅពេលដែល​លោក​ចាក​ចេញពី​ក្លឹប​នេះ នៅ​ថ្ងៃ​ណាមួយ​។​

​លោក Klopp បាន​ប្រាប់​សារព័ត៌​មា Daily Star ថា ​៖ “​ប្រហែលជា Kenny Dalglish អាចជា​ជម្រើស​ដំបូង ក្នុងការ​ជំនួស​ខ្ញុំ ប៉ុន្តែ​ពួកគេ​ប្រហែលជា​នាំយក Gerrard មក​ដឹកនាំ​បន្ត​។ បើ​អ្នក​សួរ​ខ្ញុំ​ថា តើន​រណា​គួរ​ដើរ​បន្ត​បន្ទាប់ពី​ខ្ញុំ​? ខ្ញុំ​គិតថា ប្រាកដជា Gerrard “​។

គួរ​បញ្ជាក់ថា Gerrard បច្ចុប្បន្នកំពុង​ដឹកនាំ​ក្រុម FC Rangers រដូវ​កាល​ទី​២​ហើយ​៕