ថ្ងៃទី០៨ ខែតុលានេះ រកឃើញយានយន្ដល្មើសច្បាប់ និងពិន័យជាង ២ពាន់គ្រឿងនៅទូទាំងប្រទេស

ភ្នំពេញ ៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង២,១៩៨គ្រឿង រកឃើញល្មើសច្បាប់ និងពិន័យជាង២ពាន់គ្រឿង ក្នុងនោះមានម៉ូតូចំនួន១,៦៤០ គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៨ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន១,៦៤០គ្រឿង និងពិន័យ១,៦៤០ករណី។

របាយការណ៍បញ្ជាក់ថា រយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣០,៧២១គ្រឿង រកឃើញយានយន្តល្មើស១២,០៥៤គ្រឿង និងពិន័យ១២,០៥៤គ្រឿង៕