ស្លាប់៤នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៨ខែតុលានេះ

ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន៧លើក (យប់៥លើក) បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ (ប្រុស), របួសស្រាលគ្មាន និងរបួសធ្ងន់៦នាក់ (ប្រុស)។ នេះយោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦គ្រឿង, រថយន្តតូច៣គ្រឿង, រថយន្តធំ៣គ្រឿង និងយានផ្សេងៗ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្បឿន និងមិនប្រកាន់ស្តាំ។

របាយការណ៍បញ្ជាក់ថា រយៈពេល៨ថ្ងៃ គឺថ្ងៃទី០១ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសចំនួន៦៣ បណ្តាលឲ្យមនុស្សចំនួន៣២នាក់ របួសធ្ងន់៨១នាក់ និងរបួសស្រាល៥១នាក់៕