លទ្ធផលបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅទូទាំងប្រទេសសម្រាប់​ថ្ងៃទី​០៨ ខែតុលា នេះ

ភ្នំពេញ ៖ ​នៅ​ថ្ងៃទី​០៨ ខែតុលា​នេះ កម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើស​គ្រឿងញៀននៅ​ទូទាំងប្រទេស​ចំនួន២០​ករណី ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៣៤​នាក់ ​(​ស្រី​៣​នាក់​)។ ក្នុងចំណោម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង​៣៤​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀនចំនួន២៣​នាក់ និង​ប្រើប្រាស់១១​នាក់ ។​

​វត្ថុតាង​ដែល​ចាប់​សរុប​ក្នុង​ថ្ងៃទី​០៨ ខែតុលា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៨៩,១២​ក្រាម និង​១៤​កញ្ចប់​តូច ខណៈដែលការបង្ក្រាបរួមមាន ៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​, ខេត្តបន្ទាយមានជ័យ​, បាត់ដំបង​, កំពង់ស្ពឺ​, កណ្តាល​, សៀមរាប, តាកែវ និង​រាជធានី​ភ្នំពេញ៕