សមត្ថកិច្ចចម្រុះចុះឆែកឆេរទីតាំងលាក់ទុកឈើខុសច្បាប់ក្នុងស្រុកកែវសីមា ដោយរឹបអូសឈើប្រណីតចម្រុះលេខ១ចំនួន៨២ដុំ

ខេត្តមណ្ឌលគិរី ៖ នៅវេលាម៉ោង១ និង៥៩នាទីថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០១៩  ដឹកនាំដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគីរី កម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងស្នាក់ការ៧៦១ចំនួន៤នាក់ សហការជាមួយកម្លាំងចម្រុះ របស់គណៈបញ្ជាការឯកស្រុកកែវសីមា និងកម្លាំងស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានឆែកឆេផ្ទះឈ្មោះទឹម តាយ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅចំណុច UTM07063651338116 នៅភូមិអូរអាម ឃុំស្រែខ្ខុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។

ក្នុងប្រតិបត្តិការន៍ខាងលើសមត្ថកិច្ចបានឃាត់ខ្លួន និងរឹបអូសឈើប្រភេទឈើប្រណីតចម្រុះលេខ១ចំនួន៨២ដុំ ហើយបច្ចុប្បន្នវត្ថុតាងដឹក យកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកកែវមា ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ ជឹម ទូច