Trump ព្រមាន​តួ​ក​គី​កុំ​ឲ្យ​ធ្វើ​ហួស​ដែន​កំណត់​នៅក្នុង​ប្រទេស​ស៊ី​រី​

អាមេរិក ៖ កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ព្រមាន​ប្រទេស​តួ​ក​គី​កុំ​ឲ្យ​ទៅ​ឆ្ងាយ​ហួស​ដែន​កំណត់​នៅក្នុង​ប្រទេស​ស៊ី​រី​, មួយថ្ងៃ​បន្ទាប់ពី​បាន​បើកភ្លើង​ខៀវ​ដល់ទី​ក្រុង​អង់កា​រ៉ា​ឲ្យ​លុកលុយ​ប្រទេសជិតខាង​ភាគខាងត្បូង​របស់ខ្លួន​និង​បង្ក​ឲ្យ​មានការ​ភ័យ​ស្លន់ស្លោ​ក្នុងចំណោម​សម្ព័ន្ធមិត្ត​ឃើ​ដ​របស់​ទីក្រុង​វ៉ាស៊ីនតោន​។​

​សហរដ្ឋអាមេរិក​បាន​ដក​ប្រតិ​ប​តិ្ត​ការ​ពិសេស​ពី​៥០​ទៅ​១០០​នាក់​ចេញពី​ព្រំដែន​ភាគ​ខាងជើង​របស់​ប្រទេស​ស៊ី​រី​ដែល​នៅ​ទីនោះ​ពួកគេ​បាន​បម្រើការ​អ្នកការពារ​ការប៉ះទង្គិច​រវាង​យោធា​តួ​ក​គី​និង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដែល​ដឹកនាំ​ដោយ​ពួក​ឃើ​ដ​។ ការដក​ទ័ព​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ការប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់លោក Trump មុនពេល​មាន​ប្រតិបត្តិការ​តាម​ការរំពឹងទុក​មួយ​ដែល​បញ្ជា​ដោយ​ទីក្រុង​អង់កា​រ៉ា​។​

​ក្នុង​រយៈពេល​មួយថ្ងៃ​នៃ​ភាពច្របូកច្របល់​គោលនយោបាយ​ការបរទេស​, លោក Trump បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម​អ្នក​សាធារណរដ្ឋ​ជាន់ខ្ពស់​សម្រាប់​ការបោះបង់​ពួក​ឃើ​ដដែល​មាន​សារៈសំខាន់​នៅក្នុង​យុទ្ធនាការ​រយៈពេល​ច្រើន​ឆ្នាំ​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​។​

​លោក Trump បាន​ព្រមាន​ទីក្រុង​អង់កា​រ៉ា​ថា​លោក​នឹង​បំផ្លាញ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ប្រសិនបើ​ពួកគេ​ទៅ​ឆ្ងាយ​ហួស​ដែន​កំណត់​ប៉ុន្តែ​លោក​មិនបាន​ពន្យល់ថា​លោក​ចង់​មានន័យ​អ្វី​នោះទេ​។​ លោក​បន្តថា “​ខ្ញុំ​បាន​ប្រាប់​ប្រទេស​ទួរគី​ថា ប្រសិនបើ​ពួកគេ​ធ្វើ​អ្វីមួយ​មិន​សមរម្យ​នោះ ពួកគេ​អាច​ទទួលរង​នូវ​កំហឹង​ផ្នែក​សេដ្ឋកិច្ច​ដែល​ត្រូវបាន​បំផ្លាញ​យ៉ាងខ្លាំង​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក Trump ក៏បាន​និយាយ​ផងដែរ​ថា លោក​ចង់​បញ្ចប់​វត្តមាន​យោធា​អាមេរិក​នៅក្នុង​តំបន់​នេះ​។ លោក​លើកឡើងថា “​យើង​ចង់​នាំ​កងទ័ព​របស់​យើង​ត្រឡប់ទៅផ្ទះ​វិញ​ពី​សង្គ្រាម​គ្មាន​ទីបញ្ចប់​ទាំងនេះ​។ យើង​មិន​ប្រយុទ្ធ​ទៀត​ទេ​”៕