តោះ​មក​ដឹង​ពី​ចំណាត់ថ្នាក់ AFC និង FIFA World Ranking រវាង អ៊ីរ៉ង់​-កម្ពុជា​

បាល់ទាត់ ៖ ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ នឹង​បើក​កីឡដ្ឋាន Azadi Stadium ទទួល​ស្វាគមន៍​ក្រុម​គោព្រៃ​កម្ពុជា ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ FIFA World Cup Qatar 2022 ដែល​ការប្រកួត​នឹង​ធ្វើឡើង​ថ្ងៃស្អែក​នេះ​។​

​មុន​ការប្រកួត​ឈាន​នៅ​ថ្ងៃស្អែក​យើង​ទាញ​ចំណាប់អារម្មណ៍​លោកអ្នក​មើល​ពី​ចំណាត់ថ្នាក់ AFC និង FIFA World Ranking រវាង អ៊ីរ៉ង់​-​កម្ពុជា​ ៖ អ៊ីរ៉ង់ កំពុង​គ្រង​ចំណាត់ថ្នាក់​លេខ​១ នៅ​ទ្វីបអាស៊ី និង លេខ​២៣ នៅ FIFA World Ranking ខណៈ​ក្រុម​ជម្រើសជាតិ​កម្ពុជា ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២៦ ក្នុង​តំបន់​អាស៊ី និង​លេខ​១៦៩២៣ នៅ FIFA World Ranking ។​

សម្រាប់ជំនួបរវាងកម្ពុជា និងអឺរ៉ង់ នៅថ្ងៃទៅ១០ ខែតុលា ឆ្នាំ២០១៩ស្អែកនេះ ក្រុមហ៊ុន CBS បានទទួលសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួត លើកញ្ចក់ទូរទស្សន៍ CTN ពីកីឡដ្ឋាន Azadi Stadium ប្រទេសអ៊ីរ៉ង់ នៅវេលាម៉ោង​ ២០ និង៣០ នាទីយប់ (ម៉ោងនៅកម្ពុជា)។

​សូមជម្រាបថា កម្ពុជា ឆ្លងកាត់​២​ប្រកួត​ក្នុង​ពូ​ល C មាន​១​ពិន្ទុ​ក្រោយ​ស្មើ​ហុងកុង ១-១ និង​ចាញ់​បា​រ៉ែ​ន ១-០ ចំណែក អ៊ីរ៉ង់ ឆ្លងកាត់​១​ប្រកួត​មាន​៣​ពិន្ទុ និង​ឈរ​២​បណ្ដោះអាសន្ន​ក្នុង​ពូ​ល​៕