មេបក្ស​សំបុក​ឃ្មុំ​ថា លោក សម រង្ស៊ី នឹងមិន​ត្រឡប់​ម​កម្ពុជា​ថ្ងៃ​៩​វិច្ឆិកា​ទេ​

​​ភ្នំពេញ ៖ លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិ​ប តេ​យ្យ​បាន​ថ្លែង​អះអាងថា លោក សម រង្ស៊ី អតីត​មេបក្ស​ប្រឆាំង​ប្រាកដ​ណាស់​នឹងមិន​វិល ត្រឡប់មក​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​នោះទេ។​
​ ​
​លោក ម៉ម សូណង់ដូ បាន​ប្រាប់​វិទ្យុ​ក្នុងស្រុក​កាលពី​ថ្មីៗ​នេះ​ថា លោក​មិន​ចាប់ អារម្មណ៍​ចំពោះ​ការប្រកាស​នៃ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី នោះទេ។ លោក​ថា អតីត មេបក្ស​ប្រឆាំង​រូបនោះ​នឹងមិន​ធ្វើតាម​ការសន្យា​របស់ខ្លួន​នោះឡើយ។​
​ ​
​លោក ម៉ម សូណង់ដូ ក៏បាន​បញ្ជាក់​បន្ថែមថា អ្នក​ដែល​គាំទ្រ​អតីត CNRP ដែល​ពួកគេ ជឿថា លោក សម រង្ស៊ី ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ក៏​ព្រោះតែ​ពួក គេ​មិន​ស្គាល់​ច​រិ​កលោក សម រង្ស៊ី ច្បាស់​ប៉ុណ្ណោះ៕