សេតវិមាននឹងមិនចូលរួមស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីទម្លាក់ត្រាំចេញពីតំណែងឡើយ

អាមេរិក ៖ សេតវិមានជូនដំណឹងថា រដ្ឋបាល ត្រាំ នឹងមិនផ្ដល់កិច្ចសហការក្នុងការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដកលោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតី ដឹកនាំដោយសភាតំណាងរាស្ត្របក្សប្រជាធិបតេយ្យនោះទេ។

ទីប្រឹក្សាសេតវិមាន លោក Pat Cipollone សរសេរនៅក្នុងលិខិតមួយ ផ្ញើទៅកាន់មេដឹកនាំប្រជាធិបតេយ្យថា ការស៊ើបអង្កេតរបស់ពួកគេបានដំណើរការតាមរបៀបមួយ ដែលរំលោភលើភាពយុត្តិធម៌ ជាមូលដ្ឋាន និងដំណើរការត្រឹមត្រូវដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និង ខ្វះគ្រឹះរដ្ឋធម្មនុញ្ញស្របច្បាប់ ឬ ធ្វើពុតជាមានយុត្តិធម៌ហើយ។
លិខិតនេះ កើតឡើងនៅថ្ងៃតែមួយ ដែលលោក Trump បង្កើនការប្រយុទ្ធជាមួយសភា លើការផ្តល់សក្ខីកម្ម នៅពីក្រោយការបិទទ្វារ អំពីការទាក់ទង រវាងប្រធានាធិបតីត្រាំ និងអ៊ុយក្រែន។
ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ លោក អាដាម Schiff និយាយថា ការរាំងស្ទះសភាដោយ Trump និងរដ្ឋមន្រ្តីក្រសួងការបរទេស លោក Mike Pompeo ដើម្បីពង្រឹងជំហរលើដំណែង ជាប្រធានាធិបតីរបស់ត្រាំ តែប៉ុណ្ណោះ៕