តួកគី ដាក់ពង្រាយរថក្រោះបន្ថែម ទៅកាន់តំបន់ក្បែរព្រំដែនស៊ីរី

តួកគី ៖ តួកគីកាលពីថ្ងៃអង្គារម្សិលមិញបានដាក់ពង្រាយក្បួនរថយន្តដឹករថក្រោះបន្ថែមទៀតឆ្ពោះទៅព្រំដែនស៊ីរី បន្ទាប់ពីបញ្ចប់ការត្រៀមលក្ខណៈ សម្រាប់ការរុញច្រានយោធាឲ្យចូលទៅភាគឦសានប្រទេសស៊ីរី ខណៈទាហានត្រូវបានដឹកតាមរថយន្តក្រុង។

តួកគីនិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្ពោះទៅកាន់ភាគឦសាននៃប្រទេសស៊ីរី ឥឡូវនេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមដកទ័ពចេញពីព្រំដែនប្រទេសតួកគី និងស៊ីរី នៅក្នុងការផ្លាស់ប្តូរ គោលនយោបាយ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយតួកគីបានរិះគន់យ៉ាងខ្លាំង នៅទីក្រុងវ៉ាស៊ីនតោនថា ជាការក្បត់សម្ព័ន្ធមិត្តរបស់អាមេរិក គឺពួកឃឺដ។
សកម្មភាពរបស់សហរដ្ឋអាមេរិកនឹងទុកឱ្យកងកម្លាំងដឹកនាំដោយឃឺដដែលចងសម្ព័ន្ធភាពជាយូរមកហើយទៅទីក្រុងវ៉ាស៊ីនតោន ដែលងាយរងគ្រោះក្នុងការវាយប្រហារ ដោយកងកម្លាំងប្រដាប់អាវុធតួកគី។ ដោយដាក់ឈ្មោះពួកគេថា ជាភេរវករ ដោយសារតែពួកគេមានទំនាក់ទំនង ជាមួយពួកសកម្មប្រយុទ្ធឃឺដ ដែលបះបោរ នៅក្នុងប្រទេសតួកគី។
យ៉ាងណាម៉ិញលោក Trump បដិសេធថា ជនជាតិឃឺដ ត្រូវបានបោះបង់ចោល ដោយការដកថយ របស់សហរដ្ឋអាមេរិក និងសរសើរប្រទេសតួកគី ជាដៃគូពាណិជ្ជកម្ម និងជាសម្ព័ន្ធមិត្ត របស់ណាតូ។ លោកត្រាំ បានបន្ថយពាក្យសំដីគំរោះគំរើយ របស់លោក បន្ទាប់ពីធ្លាប់ធ្វើទៅលើកាន់ទីក្រុងអង់ការ៉ា ហើយនេះ ជាឥរិយាបថ បែបខ្ទប់ដង្ហើម ប្រទេសស៊ីរីទៅវិញ៕