​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត ណែនាំ​ដល់​មន្ត្រី​ទាំងអស់​ឲ្យ​ខិតខំ​ធ្វើការ​បន្ថែម​ទៀត​ដើម្បី​ធ្វើ​យ៉ាងណា​ធានាឲ្យ​បាន​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​

ភ្នំពេញ​ ៖​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ អញ្ជើញជាគណៈអធិបតី​ក្នុង​ពិធី​ចែក​ប័ណ្ណសរសើរ​ និង​លិខិត​សរសើរ​ ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែតុលា​ ឆ្នាំ​២០១៩​ ដែល​មាន​មាន​ស្នាដៃ​ក្នុង​ការ​បំពេញភារកិច្ច​នា​ពេល​កន្លង​មក​ ដោយ​មានការ​ចូលរួម​ពី​លោក​ លោកស្រី​ស្នងការ​រង​ទាំងអស់​ ។​

​ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក​ ស្នងការ​ ក៏​បាន​កោតសរសើរ​ដល់ក​កម្លាំង​ទាំងអស់​ដែល​បាន​លះបង់​ទាំង​កម្លាំងចិត្ត​ កាយ​ និង​ពេលវេលា​ ដើម្បី​បំពេញភារកិច្ច​បាន​យ៉ាង​ល្អ​ ជា​ពិសេស​លោកស្នងការ​បាន​​ផ្តល់​យោបល់​ល្អៗ​ជា​ច្រើន​ផងដែរ។ ទន្ទឹមនោះលោកឧត្តមសេនីយ៍ឯក​ស្នងការក៏បាន​ណែនាំ​ដល់​មន្ត្រី​ទាំងអស់​ឲ្យ​ខិតខំ​ធ្វើការ​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​យ៉ាងណា​ធានាឲ្យ​បាន​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ និង​បម្រើសេវា​អោយ​បាន​លឿន​ ឆាប់រហ័ស​ និង​ល្អ​បំផុត​ដើម្បីឲ្យ​ពលរដ្ឋ​មានការ​សប្បាយចិត្ត​៕