ថ្ងៃទី០៩ ខែតុលានេះ រកឃើញយានយន្ដល្មើសច្បាប់ និងពិន័យចំនួន១,៦១៨គ្រឿងនៅទូទាំងប្រទេស

ភ្នំពេញ ៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៥,១៥៩គ្រឿង រកឃើញយានយន្តល្មើសច្បាប់ និងពិន័យចំនួន១,៦១៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១,១៣៤គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បញ្ជាក់ថា រយៈពេល០៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៥,៩៤០គ្រឿង រកឃើញយានយន្តល្មើស១៣,៦៨៧គ្រឿង ក្នុងនោះម៉ូតូ២២,៩៤៤គ្រឿង និងពិន័យ១៣,៦៨៧គ្រឿង ក្នុងនោះម៉ូតូ១០,៣៧១គ្រឿង៕