លទ្ធផលបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅទូទាំងប្រទេសសម្រាប់​ថ្ងៃ​ទី​៩​ ខែតុលានេះ

ភ្នំពេញ​ ៖​ ​នៅ​ថ្ងៃ​ទី​៩​ ខែតុលា​ ឆ្នាំ​២០១៩នេះ​ កម្លាំងមត្ថកិច្ច​បង្ក្រាបបទល្មើស​គ្រឿងញៀននៅ​ទូ​ទាំង​ប្រទេស​ចំនួន​៣៥​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥៤​នាក់​ (​ស្រី​២​នាក់​)​។​ ក្នុង​ចំណោម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង​៥៤​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​២៩​នាក់​ និង​អ្នក​ប្រើប្រាស់​២៥​នាក់​។​

​វត្ថុ​តាំង​ដែល​ចាប់​សរុប​ក្នុង​ថ្ងៃ​ទី​៩​ ខែតុលា​ ឆ្នាំ​២០១៩​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(ICE)​ ទម្ងន់​១៩៩,៦៩​ក្រាម​,​ និង​២៩​កញ្ចប់​តូច​ ខណៈដែលការ​បង្ក្រាបរួម​មាន​ ៖​ មន្ទីរ​ ៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៥​នាក់​ ប្រើប្រាស់​ ៤​ករណី​ ឃាត់​ ៧​នាក់​ ចាប់​យក​ice​ ៩,៩៥​ក្រាម​,​ បន្ទាយ​មាន​ជ័យ​ ៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​ice​ ១,៧១​ក្រាម​,​ បាត់ដំបង​ ៖​ ជួញដូរ​ ៤​ករណី​ ឃាត់​ ៦​នាក់​ និង​អនុវត្តន៍​ដីកា​ ២​ ចាប់​ ២​នាក់​ ចាប់​យក​ice​ ៤៧,៣៥​ក្រាម​,​ កំពង់ចាម​ ៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​ice​ ១,៨៥​ក្រាម​,​ កំពង់ស្ពឺ​ ៖​ អនុវត្តន៍​ដីកា​ ២​ ចាប់​ ២​នាក់​ ,​ កំពត​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​ice​ ៩​កញ្ចប់​តូច​,​ ក្រចេះ​ ៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​ice​ ១៣៥,១៦​ក្រាម​,​ ពោធិ៍សាត់​ ៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​,​ ស្វាយ​រៀង​ ៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​,​ ត្បូងឃ្មុំ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​ice​ ៣,៦៧​ក្រាម​,​ រាជធានី​ភ្នំពេញ​ ៖​ ជួញដូរ​ ៦​ករណី​ ឃាត់​ ៨​នាក់​ ប្រើប្រាស់​ ៧​ករណី​ ឃាត់​ ១៣​នាក់​ ចាប់​យក​ice​ ២០​កញ្ចប់​តូច​៕​