ស្លាប់៣នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៩ ខែតុលានេះ

ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន៧លើក (យប់៦លើក) បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ (ប្រុស), របួសស្រាល៣នាក់ (ប្រុស) និងរបួសធ្ងន់៨នាក់ (ប្រុស)។ នេះយោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង, រថយន្តតូច១គ្រឿង, រថយន្តធំ១គ្រឿង  ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្បឿន, មិនប្រកាន់ស្តាំ, ប្រជែង និងស្រវឹង។

របាយការណ៍បញ្ជាក់ថា រយៈពេល៩ថ្ងៃ គឺថ្ងៃទី០១ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសចំនួន៧០ បណ្តាលឲ្យមនុស្សចំនួន៣៥នាក់ របួសធ្ងន់៩៩នាក់ និងរបួសស្រាល៥៤នាក់៕