សម រង្ស៊ី និង​ភរិយា​រង​ការ​អាម៉ាស់​នៅក្នុង​មហាសន្និបាត IPU

​ភ្នំពេញ ៖ អ្នក​តាម​ប្រ​មាញ់​រូបថត​ទណ្ឌិត សម រង្ស៊ី និង​ភរិយា​ដែល​ត្រូវបាន​គេបណ្តេញ​ចេញពី​បន្ទប់​មហាសន្និបាត​សហភាព​អន្តរ​សភា IPU លើក​ទី​១៤១ នៅ​ទីក្រុង​ប៊ែ​លក្រា​ដ ប្រទេស​ស៊ែ​ប៊ី​នោះបាន​បង្ហាញថា ប្តី​ប្រពន្ធ​២​នាក់​នេះ​មានទឹក​មុខស្រងូត​ស្រងាត់​ដោយរង​នូវ​ភាពអាម៉ាស់​ហួស​ពី​ការ​ស្មាន។​
​ ​
​តាម​ព័ត៌មាន​ទទួលបាន​ក្រោយ​ត្រូវ​សហភាព​អន្តរ​សភា IPU បណ្តេញ​ចេញពី​កន្លែង មហាសន្និបាត​ទណ្ឌិត សម រង្ស៊ី និង​ភរិយា​មិនបាន​ដើរចេញ​ទៅខាង​ក្រៅ​អគារ​នោះទេ តែ​ពួកគេ​បាន​ទៅ​ឈរ​និយាយ​លេង​ជាមួយ​ក្រុម​ពិធីការ រួមទាំង​ក្រុម​សន្តិសុខ​ទាំង​ទឹកមុខ​ស្រពាប់​ស្រពោន​ក្រៃលែង។ ប៉ុន្តែ​អ្នកនយោបាយ​ធន់​អន់​រូប នោះ​ក៏បាន​ធ្វើជា​ថត​សែ​ល​ហ្វី​នៅខាងមុខ​អគារ​មហាសន្និបាត​និង​ជាមួយ​ពិធីការ​និង​សន្តិសុខ ដើម្បី​យកមក​ផុស​បោកប្រាស់​អ្នកគាំទ្រ​ថា គាត់​បានមក​ចូលរួម​ក្នុង​មហាសន្និបាត IPU នឹង​គេ​ដែរ៕