ប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានសំបូរព្រៃគុក កំពុងត្រូវបានអ្នកជំនាញជួសជុលឡើងវិញ

ខេត្តកំពង់ធំ ៖ ក្នុងឆ្នាំ២០១៩នេះប្រាសាទមួយចំនួននៅក្នុងរមណីយដ្ឋានសំបូរព្រៃគុក ត្រូវបានមន្រ្តីជំនាញរបស់អាជ្ញាធរជាតិសំបូរព្រៃគុករៀបចំ កែលម្អឡើងវិញជាបណ្តើរៗហើយ។ ក្នុងនោះមានការជួសជុល និងទល់ទ្រប្រាសាទមួយចំនួនដែលប្រឈមនឹងហានិភ័យ ព្រមទាំងការរៀបចំសម្រួលទស្សនាចរណ៍៕