អបអរសាទរកីឡាការិនីកម្ពុជា ខាន់ ចេសា ឈ្នះការប្រកួតជម្រុះទាំង ៣ ប្រកួត

ភ្នំពេញ៖ កីឡាការិនីកម្ពុជា ខាន់ ចេសា បានយកឈ្នះការប្រកួតនៃវិញ្ញាសា Ne-Waza ទម្ងន់ ៥២គីឡូក្រាម  ដោយគូប្រកួតទី១, ទី២, ទី៣ បានសុំចុះចាញ់ទាំងអស់ មាននារីសិង្ហបុរិ, វៀតណាម និងថៃ, ដែលការប្រកួតធ្វើឡើងវេលាម៉ោង ១២:៣០ ថ្ងៃត្រង់ នៅមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិជ្រោយចង្វារ OCIC៕