Honda ចាប់អារម្មណ៍​ចង់​ដឹកនាំ​ប្រទេស​ទាំងនេះ ក្រោយ​ចប់​ភារកិច្ច​ជាមួយ​ក្រុម​គោព្រៃ​កម្ពុជា​

បរទេស ៖ លោក Keisuke Honda អតីត​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​បង្ហោះ​សារ​មួយ​ថា លោក​មានបំណង​ចង់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ជាច្រើន​ដែល​ចង់បាន​កៅអី​ជើងឯក​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២៦ បន្ទាប់ពី​ចប់​ភារកិច្ច​ជាមួយ​ក្រុម​គោព្រៃ​កម្ពុជា​។​

យ៉ាងណាមិញ​ក្រោយ​ចប់​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Honda បាន​បង្ហោះ​សារ​មួយ​នៅលើ Facebook ផ្ទាល់ខ្លួន​មួយ​ថា ៖«​ក្នុងនាម​ជា​គ្រូបង្វឹក​ម្នាក់ ខ្ញុំ​ចាប់អារម្មណ៍​ដឹកនាំ​ប្រទេស​អូ​ម៉​ង់ នូ​វែ​ល​សេ​ឡង់ អារ៉ាប់​រួម ថៃ និង​ប្រទេស​មួយចំនួនទៀត​ដែល​ចង់​ទៅលេង​ជើងឯក​ពិភពលោក (World Cup) ឆ្នាំ​២០២៦»៕