សម្តេចតេជោនឹង​អញ្ជើញ​សម្ពោធ​បើក​ការដ្ឋាន​គម្រោង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្លូវ​ល្បឿន​លឿនភ្នំពេញ​-​បាវិត នៅ​ថ្ងៃទី​៧មិថុនា

ភ្នំពេញ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូនបាន​ឲ្យ​ដឹងថា ពិធី​បើ​កក​ការដ្ឋាន​គម្រោង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត ប្រវែង១៣៥,១០​គ​.​ម នឹងត្រូវ​រៀបចំ​ធ្វើ​ទ្បើង​នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខនេះ​។​

ពិធី​សម្ពោធ​បើក​ការដ្ឋាន​ខាងលើនេះ ស្ថិតក្រោម​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ពិធី​នោះ​ប្រារព្ធ​ធ្វើ​នៅក្នុង​ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​៕