ក្រុមការងារ​លុបបំបាត់ជំងឺគ្រុនចាញ់​រិះរកវិធានការ​ការពារការចម្លង​

ខេត្តក្រចេះ ៖ ក្រុមការងារ​ពិសេស​សំរាប់លុបបំបាត់ជំងឺគ្រុនចាញ់ បានបើកកិច្ចប្រជុំ​នៅសាលាខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ កញ្ញា​ ២០១៨ ក្រោម​វត្តមានលោកស្រី ប៊​ន សុភី អភិបាល​រងខេត្ត និងជាប្រធា​នក្រុមការងារពិសេសក្នុងការលុ​បបំបាត់ជំងឺគ្រុនចាញ់ និងមានសមា​ភាពប្រធាន​មន្ទីរអង្គភាព​ចំនួន២៧ ដែលមាន​ភារៈ​ក្នុងការងារ​នេះ។

គោលបំណង​នៃកិច្ចប្រជុំនេះ គឺសំដៅ​រិះរកវិធានការ​ការពារធ្វើយ៉ាង​កុំឲ្យ​មូសខាំ ជាពិសេសមូសខ្លា និង មូស​ដែកគោ​លញី ដែលជា​ប្រភពចម្លង​ជំងឺគ្រុនឈា​ម និ​ងគ្រុនចាញ់។

លោក​វេជ្ជបណ្ឌិត ឡេង ណារ៉ែន ប្រធានក​ម្មវិធីគ្រុន​ចាញ់បានបញ្ជាក់​ឲ្យ​ដឹងថា វិធីការពា​រជំងឺគ្រុនចាញ់​ទី ១ គឺយើងត្រូវចុះ​ ចែកមុង ដែលបានជ្រលក់ថ្នាំ ការពារ​មូស ដល់​ប្រ/រដ្ឋ ។ ទី២ យើងត្រូវ​ការពារ​កុំឲ្យ​មូសខាំ។ លោកបន្តថា ដើម្បីការពារ និងលុបបំបាត់​ជំងឺគ្រុន​ចាញ់ និងគ្រុនឈាមសូមឲ្យ​ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការសំអាតអនា​ម័យបរិស្ថានទាំងក្នុងផ្ទះ និងក្រៅផ្ទះ ដោយត្រូវលុបបំបាត់​ជំរក ​ប្រភព ដែលអាច​ដក់ទឹក​បាន ដែលជាកន្លែង ជំរកសត្វ​មូសរស់នៅ។

គួរបញ្ជាក់ដែរថា ក្នុងគណៈ​កម្មាធិការ​ សំរាប់លុបបំបាត់ជម្ងឺ​គ្រុនចាញ់ ក្នុងខេ​ត្តក្រចេះ មានអង្គការ​ដៃគូរ​ចំនួន៣ បានចូលរួម ធ្វើការជាមួយគណៈ​កម្មាធិការ​នេះ យ៉ាង​យកចិត្តដាក់​ ក្នុងការការ​ពារប្រជាជន កុំឲ្យ​មានជំងឺ​គ្រុនឈាម និងគ្រុនចាញ់ ។

លោកស្រី ប៊ន ​អភិ​បាល​រង​ខេត្ត​ មានប្រសាសន៍ថា ដើម្បីឈានទៅការ​លុបបំ​បាត់ជំងឺ​​គ្រុន​ឈាម និងគ្រុនចាញ់បាន ក្នុងអំឡុង​ត្រឹមឆ្នាំ២០២៥ ខាងមុខ​នេះ បើតាមគោលការណ៍ក្រសួង​សុខាភិបាល។

លោកជំទាវ បានជំរុញឲ្យ​ក្រុមការងារយើង ត្រូវមា​នកិច្ច​ចូលរួមសហកា​រណ៍ យ៉ាងស្អិតរមួតរវាងអា​ជ្ញាធរ និង អង្គការដៃគូពាក់ព័ន្ធ ដែលកំពុងចុះ​ធ្វើការនៅតាមបណ្តា ភូមិ ឃុំ គោលដៅ ដែលមានភាពប្រឈមមុខ និង ការកើត​ជំងឺគ្រុនចាញ់ ខ្លាំងជាងគេ ជាពិសេស តំបន់ដែលមានកម្មកររ​ស់នៅ ដូចជា​នៅតាម រោងចក្រ ក្រុមហ៊ុនវិនិយោគដី សម្បទានសេដ្ឋកិច្ចជាដើម ។

លោកស្រីបន្តថា យោងតាមរបា​យការណ៍ចុះស្រាវជ្រាវ របស់ដៃគូរ​ទាំង៣ គឺ​អង្គការ (ឃែរ) ឃើញថា ប្រ​/ជកើតជំងឺគ្រុនចាញ់ មានការកើនឡើង តែមិន​ជាច្រើនករណីនោះទេ។

 

លោកជំទាវ បន្តថា ចំពោះវិធានបន្ត សូមឲ្យ​ក្រុមការងារគណៈ​កម្មាធិការ​ លុបបំបាត់ជំងឺ​គ្រុនចាញ់ ត្រូវចុះ​​ផ្ស​​ព្វផ្សាយ អប់រំ ពីវិធីសាស្រ្ត ការការពា​ខ្លួន និង ក្រុមគ្រួសារ បងប្អូន ដែលរស់នៅតំបន់ងាយ ប្រឈម​នឹងការឆ្លង ជម្ងឺគ្រុនឈាម និងគ្រុនចាញ់ ។

តែបើមា​នពលរដ្ឋ​ណា មានអាការៈ​ស​ង្ស័យថា ខ្លួនមានជមងឺគ្រុនឈាម ឬ គ្រុនចាញ់ហើយ​នោះ សូមបងប្អូន រួស​រាន់​មកពិនិត្យ និង ព្យាបាល នៅតាមមណ្ឌ​លសុខភាព ឬ មន្ទីរពេទ្យ ឲ្យ​បានទាន់ពេល​វេលា ៕  ដោយ ៖ ​ជឹម ទូច