ស្នងការដ្ឋាននគរបាលខេត្តកែបប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ001 ស.ស.រ ស្ដីពីការកែសម្រួលរៀបចំប្រគល់តួនាទី-ភារកិច្ច

ខេត្តកែប៖ អនុវត្តតាមស្មារតីអង្គប្រជុំថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ របស់ស្នងការដ្ឋាននគរបាលខេត្ត និងដើម្បីមានការទទួលខុសត្រូវ ស្របតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងជាប្រធានវេនប្រចាំបញ្ជាទី៣ នៃស្នងការដ្ឋាននគរបាលខេត្តបានដឹកនាំប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ 001 ស.ស.រ ស្ដីពីការកែសម្រួលរៀបចំប្រគល់តួនាទី-ភារកិច្ច ជូនថ្នាក់ដឹកនាំ មន្ត្រីកងកម្លាំងក្នុងវេនប្រចាំបញ្ជាវេនទី៣។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីកងកម្លាំងក្នុងវេនចំនួន៤២នាក់ នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តកែប៕ ដោយ៖ ទ្រី ហៀន