Real Madrid ចាប់អារម្មណ៍ Xabi Alonso ​ជំនួស​ Ancelotti

បរទេស៖ អតីត​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អេស្ប៉ាញ​លោក Xabi Alonso ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ថា Real Madrid ចាប់​អារម្មណ៍​ធ្វើ​ជា​បេក្ខភាព​គ្រូ​បង្គោល​ក្លឹប​ជំនួស​បុរស​ជនជាតិ​អ៊ីតាលី​លោក Carlos Ancelotti ដែល​អាច​នឹង​ចាកចេញ​នៅ​ឆ្នាំ​ក្រោយ។

លោក Ancelotti អាច​នឹង​ចេញ​នៅ​ឆ្នាំ២០២៤ ដោយ​លោក​នឹង​ទទួល​ការងារ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។

ជាមួយ​នឹង​សភាពការណ៍​នេះ​ដែរ ក្លឹប​អធិរាជ​ស​ Real Madrid ចង់​រក​អ្នក​ជំនួស​តំណែង​លោក Ancelotti ​ខណៈ​ពេល​នេះ Real បាន​ចាប់​អារម្មណ៍​លោក Alonso ដែល​មាន​ស្នាដៃ​ការងារ​ល្អ​ក្នុង​ការ​ដឹកនាំ​ក្លឹប​អាល្លឺម៉ង់ Bayer Leverkusen នា​រដូវ​កាល​២០២២/២៣កន្លង​ទៅ។

Alonso ក៏​ត្រូវ​បាន​ក្លឹប​ធំៗ​ដូច​ជា​ ក្លឹប​យក្ស​បារាំង Paris Saint-Germain ចាប់​អារម្មណ៍​ផង​ដែរ។ យ៉ាងណាមិញ អតីត​កីឡាករ Real Madrid ពី​ឆ្នាំ២០០៩ ដល់​ ២០១៤ រូប​នេះ ចង់​ដឹកនាំ​ក្លឹប​នៅ​អេស្ប៉ាញ​ជាង។ បុរស​ជនជាតិ​អេស្ប៉ាញ​រូប​នេះ​នឹង​អស់​កុងត្រា​នៅ​អាល្លឺម៉ង់​ត្រឹម​ឆ្នាំ២០២៤៕