សម្តេចធិបតី៖ អគាររដ្ឋបាលថ្មីសាលាខេត្តកំពង់ស្ពឺ ជានិម្មិតរូបបង្ហាញពីភាពកាន់តែរឹងមាំ និងភាពកាន់តែសំបូរបែប កាន់តែទំនើបក្នុងការផ្តល់សេវារដ្ឋបាល

ខេត្តកំពង់ស្ពឺ៖ សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា អគាររដ្ឋបាលថ្មី សាលាខេត្តកំពង់ស្ពឺ ជានិម្មិតរូបបង្ហាញពីភាព កាន់តែរឹងមាំ និងភាពកាន់តែសំបូរបែប កាន់តែទំនើប នៅក្នុងការផ្តល់សេវារដ្ឋបាល។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាស ខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន ” នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតីបញ្ជាក់ថា នេះជាការឆ្លើយតប នូវការទទួលខុសត្រូវ កាន់តែខ្ពស់ ក្នុងគោលនយោបាយវិមជ្ឈការ ដោយផ្តល់សិទ្ធិ ទៅឱ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយដឹកនាំ សម្របសម្រួលការងារនេះ ជាការបង្ខិតសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលអគាររដ្ឋបាល ថ្មី និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ នាពេលនេះ ពិតជាស័ក្ដិសមនឹងការអភិវឌ្ឍ និងការកើនឡើង តួនាទីភាពសកម្មរបស់រដ្ឋបាល ខេត្តកំពង់ស្ពឹ ក្នុងការឆ្លើយតបតាមតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ៕