អ៊ីស្រាអែលត្រៀមទប់ទល់នឹងសមរភូមិថ្មី ដែលអាចចេញមកពីក្រុមហេសបូឡានៃប្រទេស លីបង់

ហ៊្សេរុយសាឡិម៖ អ៊ីស្រាអែលកំពុងតែបារម្ភ នឹងការបង្កើតសមរភូមិថ្មីផ្សេងទៀត ដោយសារតែការប្រកាសជាបន្តបន្ទាប់របស់ក្រុមសកម្មជន ប្រយុទ្ធឥស្លាមក្នុងការធ្វើសង្គ្រាមដាក់លើអ៊ីស្រាអែល ដោយពួកគេប្តេជ្ញាថាមិនឱ្យប្រទេសអ៊ី ស្រាអែលនេះបានសុខឡើយ។

កងកម្លាំងយោធាអ៊ីស្រាអែលបានថ្លែងថា ពួកគេបានឡោមព័ទ្ធទីតាំងរឹងមាំរបស់ក្រុម ហាម៉ាសនៃទីក្រុងហ្គាហ្សា ខណៈដែលការប្រយុទ្ធយ៉ាងសាហាវដាក់គ្នាបានធ្វើទៅវិញទៅមក។

ទាហានអ៊ីស្រាអែលបាននិយាយថាក្រុមយុទ្ធជនហាម៉ាស បានធ្វើការឆ្មក់បាញ់ហើយរត់ Hit and Run Attacks នៅតាមបណ្តារូងក្រោមដីរបស់ពួកគេ។ អង្គការសហប្រជាជាតិ បាននិយាយថា មានសាលារៀនចំនួន៤ដែលគេបានប្រើប្រាស់ជា ជម្រកបណ្តោះអាសន្ននោះ ត្រូវបានខូចខាតដោយសារតែការវាយប្រហារ របស់អ៊ីស្រាអែល នោះ៕