ក្ដីសង្ឃឹម Ronaldo ប្រជែងស្បែកជើង​មាស ត្រូវ​រលាយ​ក្រោយ Juventus ចាញ់ Cagliari

អ៊ីតាលី ៖ ក្តីសង្ឃឹម​របស់​កីឡាករ Cristiano Ronaldo ក្នុងការ​បញ្ចប់​ក្នុងនាម​ជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​នៅ Serie A ត្រូវបាន​រលាយ ខណៈដែល​គេ​មិនបាន​រក​គ្រាប់​បាល់​ពេលដែល​ក្រុម​ជើងឯក Juventus ត្រូវបាន​ក្រុម Cagliari ផ្តួល​ដោយ​លទ្ធផល ២-០ កាលពី​យប់មិញ​។​

Ronaldo រកបាន​គ្រាប់​បាល់​នៅ Serie A ចំនួន ៣១ គ្រាប់​ដែល​មិនគួរ​ឱ្យ​ជឿ​នៅ​រដូវ​កាល​នេះ គ្រា​ដែល​គូប្រជែង Ciro Immobile រ​ប់​ក្លិប Lazio រកបាន ៣៥​គ្រាប់​ច្រើនជាងគេ​ដាច់​។​

​ការបញ្ចប់​ទី​យ៉ាង​ល្អ​របស់ Luca Gagliano និង Giovanni Simeone បាន​ជួយ ឲ្យ​ក្រុម​ម្ចាស់ផ្ទះ Cagliari ទទួលបាន ៣​ពិន្ទុ​ពេញ​ក្នុង​ក្នុងផ្ទះ​ក្នុង​សប្តាហ៍​ទី​៣៧ ជើង​ទី​២​ ទទួល​ជ័យជម្នះ​។​

Ronaldo ដេញតាម​ខ្សែប្រយុទ្ធ​របស់​ក្លឹប Lazio គឺ Ciro Immobile ចំនួន ៤ គ្រាប់​ក្នុង​សមរភូមិ​ប្រជែង​ស្បែកជើង​មាស​នៅ Serie A ។ Immobile រកបាន​៣៥​គ្រាប់​នៅ​រដូវ​កាល​នេះ ខណៈដែល Lazio បាន​ផ្តួល​ក្រុម Brescia ២-០ កាលពី​ថ្ងៃ​ពុធ​៕