អាជ្ញាធរខេត្តមណ្ឌគិរីកោះហៅម្ចាស់អាជីវកម្មខារ៉ាអូខេចំនួន៣ទីតាំងមកអប់រំណែនាំ

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី៣០ ខែកក្កដាម្សិលមិញ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នងការរងទទួលបន្ទុកការិយាល័យប្រឆាំងជួញដូរមនុស្ស និងការពារអនីតិជន លោក កាន់ ពេញ អធិការក្រុងសែនមនោរម្យ និងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានកោះហៅអញ្ជើញម្ចាស់កាអូខេមិនបានមកបំពេញតួនាទី និងសហការជាមួយសមត្ថកិច្ចបន្តណែនាំខណៈដែលជំងឺកូវីដ១៩នៅមិនទាន់ធូរស្បើយនៅឡើយ ។

លោក ងិន សុវិមាន បានអប់រំណែនាំដល់ម្ចាស់កាអូខេ ខណៈដែលជំងឺកូវីដ១៩នៅមិនទាន់ធូរស្បើយនៅឡើយ លោកស្រីហួនគឹម ហេងស្នងការរងបានបន្តណែនាំថា: កន្លងមកកម្លាំងជំនាញបានកោះហៅអញ្ជើញម្ចាស់កាអូខេចំនួន៣កន្លែង ដែលមិនបានមកបំពេញតួនាទី និងសហការជាមួយសមត្ថកិច្ចឡើយ។

នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២ លោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង និងលោក ងិន សុវិមាន ជាប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឆ្មក់ចូលបង្ក្រាបទីតាំងហាងខារ៉ាអូរខេដែលលួចធ្វើអាជីវកម្ម ឈ្មោះ រ៉ូយ៉ាល ធ្វើការណែនាំអប់រំដល់ម្ចាស់ទីតាំងឱ្យធ្វើកិច្ចសន្យាបញ្ឈប់  ព្រមទាំងដកហូតឧប្បករណ៍សម្រាប់បម្រើការខារ៉ូអូរបានមួយចំនួនរួមមាន ៖ ១-អំភ្លីចំនួន៣គ្រឿង ២-ក្បាល FM ចំនួន៤គ្រឿង ៣-ក្លាយអិនចំនួន៤គ្រឿង ៤-អេហ៊ិចចំនួន៤គ្រឿង ៥-ថាច់ស្រីមចំនួន៤គ្រឿង ៦-ក្បាលមីក្រូហ្វូនចំនួន២ដើម។

លោក កាន់ ពេញ អធិការក្រុងសែនមនោរម្យបានឱ្យដឹងថា សមត្ថកិច្ចនគរបាលរួមមានកម្លាំងនគរបាលការិយាល័យជួញដូរការិយាល័យប្រឆាំងគ្រឿងញៀនរួមនិងមន្រ្តីជំនាញខាងទេសចរណ៍ប្រមាណជាង២០នាក់បានចុះបង្ក្រាបទីតាំងដែលលួចបើកខារ៉ាអូរខេបាន១កន្លែង យីហោ រ៉ូយ៉ាល់មណ្ឌលគិរី សមត្ថកិច្ចដកហូតឧប្បករណ៍ ច្រៀងខារ៉ូអូរខេបានមួយចំនួន ខណៈដែលសមត្ថកិច្ចបានឆ្មក់ចូលទីតាំង២កន្លែងផ្សេងទៀតផងដែរ ប៉ុន្តែមិនមានសកម្មអីទេ សង្ស័យម្ចាស់ទីតាំងដឹងខ្លួនមុន៕ ដោយ ៖ ជឹម ទូច