ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត ដក​ការដេញថ្លៃ​ទិញ​ក្លិប Newcastle

អង់គ្លេស ៖ សំណើទិញ​ក្លិប Newcastle United ចំនួន​៣០០ លាន​ផោន ត្រូវបាន​រលាយ បន្ទាប់ពី​ព្រះអង្គម្ចាស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បានសម្រេច​ដក​ការដេញថ្លៃ​របស់​ពួកគេ​។ ​នេះ​បើ​យោងតាម​ប្រភពពី Dailymail​។​

​ក្រុម​សម្ព័ន្ធ​មួយ​ដែល​គ្រប់គ្រង​ដោយ​ព្រះអង្គម្ចាស់ Mohammed bin Salman បាន​និយាយថា​ដើម្បី​ឡើយ បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ម្ចាស់​ភាគហ៊ុន Newcastle លោក Mike Ashley ហើយ​កាលពី​ខែមេសា​។​

​ប៉ុន្តែ​យ៉ាងណាមិញ ការទិញ​ក្លឹប​នេះ ធ្វើឱ្យមាន​រឿងចម្រូងចម្រាស​គ្នា​ជាច្រើន ទាំង​សិទ្ធិ​ផ្សាយ​ការប្រកួត និង​ក្លឹប​ជាច្រើន​នៅ​អង់គ្លេស​មិន​ពេញចិត្ត​គ្រប់គ្នា​។​ដោយសារ​តែមាន​បញ្ហា​ច្រើនយ៉ាង​នេះហើយ ទើប​ពេលនេះ​ព្រះអង្គម្ចាស់​ក៏​សម្រេចចិត្ត​ម្ដងទៀត ឈប់​យក​ក្លឹប​មួយ​នេះហើយ និង​ដក​ការដេញថ្លៃ​នោះ​ចេញ​តែម្ដង​។ ដោយ​នេះ​មានន័យថា​ក្រុម Newcastle United នៅតែមាន​ម្ចាស់​ដដែល សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ​៕