ផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​សម្លាប់​មនុស្ស​១៧​នាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

បរទេស ៖ យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន AFP បាន​រាយការណ៍​ថា យ៉ាងហោចណាស់​មាន​មនុស្ស​១៧ នាក់​ត្រូវបាន​សម្លាប់ ខណៈដែល​២១​នាក់​ផ្សេងទៀត​រងរបួស​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​មួយ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ម្សិលមិញ​ក្នុងពេលដែល​មនុស្ស​ជាច្រើន​កំពុង​ដើរ​ទិញ​ទំនិញ​នៅមុន​ពិធីបុណ្យ​អ៊ីស្លាម Eid al-Adha។

ការ​បំផ្ទុះ​គ្រាប់បែក​នេះ បានកើត​ឡើង​មុន​មួយថ្ងៃ​នៃ​បទ​ឈប់​បាញ់​រយៈពេល​៣​ថ្ងៃ​រវាង​ក្រុង​តា​លី​បង់​និង​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​។​ ប៉ុន្តែ​ភ្លាមៗ នោះ​អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​បានចេញ​មុខមក​ប្រកាសថា ការ​បំផ្ទុះ​នេះ​មិន​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុម​តា​លី​បង់​នោះឡើយ៕