ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគំរោងព្រលានយន្តហោះខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង បានអញ្ជើញចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគំរោងព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម តឹក សាលី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុក មន្ត្រីចំណុះរដ្ឋបាលស្រុកអូរាំង កងកំលាំងប្រដាប់អាវុធស្រុក ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះ ឋិតនៅឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី៕ ដោយ ៖ ជឹម ទូច