ថ្ងៃនេះ វៀតណាម​រកឃើញ​ករ​ណី​ឆ្លង COVID-19 រហូតដល់​៤៥​នាក់

​ហាណូយ ៖ អាជ្ញាធរ​សុខាភិបាល​វៀតណាម បានបញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា គេ​បាន​រកឃើញ​ករណី​ឆ្លង COVID-19 ថ្មីៗ​ចំនួន ៤៥​នាក់​ទៀត ហើយ​ភាគច្រើន​នៅ​ទីក្រុង​ដា​ណា​ង (Da Nang) ក្រសួង​បន្ថែមថា នេះ​ជា​ករណី​ឆ្លង​ខ្ពស់បំផុត​ប្រចាំថ្ងៃ គិត​ចាប់តាំងពី​ការផ្ទុះ​ឡើង​ដំបូង កាលពី​ចុងខែ​មករា។​

​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន CAN បាន​ដកស្រង់​សំដី​របស់​មន្ត្រី​សុខាភិបាល​ដោយបាន​បញ្ជាក់ថា គិត​ចាប់តាំងពី​ការផ្ទុះ​ឡើងវិញ​នៃ​ជំងឺ COVID-19 កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ករណី​ឆ្លង​ថ្មី​បាន​កើនឡើង​ដល់ ៩៣​ករណី ហើយ​បច្ចុប្បន្ននេះ ប្រទេស​វៀតណាម​មាន​ក​រ​ណី​ឆ្លង COVID-19 សរុប​ចំនួន​៥០៩​ករណី។ ប៉ុន្តែ​មិនទាន់មាន​ករណី​ស្លាប់​ដោយសារ Covid-19 នៅឡើយ​ទេ​៕